សំណួរឬមតិយោបល់ (781) 598-6854
សំណួរអនុលោមភាព (781) 586-6850

City Social Media

Follow Mayor Nicholson

ទិដ្ឋភាពទូទៅនៃច្បាប់ផែនការជួយសង្គ្រោះរបស់អាមេរិកឆ្នាំ 2021 (ARPA)

ជំងឺរាតត្បាត COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់ប្រជាជន។ កម្រិតនៃការប៉ះពាល់មិនមានសភាពដូចគ្នានោះទេ។ ប្រជាជនមួយចំនួនបានផ្លាស់ប្តូរប្រសើរជាងអ្នកផ្សេងទៀត ហើយក្រុងលីន ទទួលស្គាល់នូវផលប៉ះពាល់របស់ជំងឺរាតត្បាត ដែលមិនមានសភាពដូចគ្នានេះ ហើយមានបំណងប្រើប្រាស់មូលនិធិ ដើម្បីកសាងសហគមន៍ប្រកបដោយសមធម៌ សុខភាពល្អ និងនិរន្តរភាព។ យើងត្រូវតែធ្វើការរួមគ្នាដើម្បីសម្គាល់តំបន់ក្នុងសហគមន៍របស់យើង ដែលមានភាពយឺតយ៉ាវជាងតំបន់ជិតខាងរបស់ខ្លួន ទាក់ទងទៅនឹងជីវភាពរស់នៅ និងលទ្ធផលខាងផ្នែកសុខភាព។ 

មូលនិធិសង្គ្រោះ ARPA ផ្តល់ឱកាសជាប្រវត្តិសាស្ត្រដើម្បី កែលម្អជីវភាពរស់នៅរបស់យើងតាមរយៈការផ្តល់លំនៅដ្ឋានក្នុងតម្លៃសមរម្យ សុវត្ថិភាពចំណីអាហារ ភាពជាសហគ្រិន និងជំនួយដល់អាជីវកម្មខ្នាតតូច ការអភិវឌ្ឍកម្លាំងពលកម្ម ដែលរួមបញ្ចូលទាំងលទ្ធភាពចូលប្រើប្រាស់ប្រព័ន្ធឌីជីថល និងតំហែទាំកុមារ សុខភាពអាកប្បកិរិយា និងផ្លូវចិត្ត ការវិនិយោគទៅលើបរិស្ថាន និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ រួមគ្នា យើងនឹងមានកម្លាំងក្នុងការធ្វើការកំណត់អត្តសញ្ញាណតំបន់ ដែលនៅទីនោះ ការវិនិយោគត្រឹមមួយលើក អាចផ្តល់អត្ថប្រយោជន៍រយៈពេលយូរអង្វែងដល់ប្រជាជនក្នុងតំបន់ និងសហគមន៍។ តាមរយៈការសហការដ៏ជិតស្និត យើងនឹងបង្កើតបានដំណោះស្រាយ ដែលអនុញ្ញាតឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ខណៈពេលដែលធ្វើការជ្រើសរើសបានយ៉ាងត្រឹមត្រូវសម្រាប់សហគមន៍របស់យើង និងផ្តល់ជូនស្ថានភាពប្រកបដោយភាពស្មើភាពគ្នានៅគ្រប់ទីកន្លែងសម្រាប់អ្នកគ្រប់គ្នា។ 

ឥឡូវនេះកាន់តែមានភាពចាំបាច់ជាងពេលកន្លងមក ដែលថាក្រុងលីនត្រូវចាប់ផ្តើមធ្វើផែនការសម្រាប់សកម្មភាពស្តារស្ថានភាពឡើងវិញប្រកបដោយលក្ខណៈស្មើភាពគ្នា ដែលលើកកម្ពស់ដល់ភាពរុងរឿងសម្រាប់អ្នកទាំងអស់គ្នា។ ការសម្រេចបាននូវកិច្ចការសង្គ្រោះដ៏សំខាន់មួយនេះនឹងតម្រូវឱ្យមានការសហការគ្នា ការរៀបចំផែនការ និងការគិតទុកជាមុន។ 

អ្វីទៅជាមូលនិធិ ARPA?

ច្បាប់ផែនការជួយសង្គ្រោះរបស់អាមេរិក ដែលមានទឹកប្រាក់ចំនួន $1.9 ទ្រីលានដុល្លារត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតី Biden នៅថ្ងៃទី 11 ខែមីនា ឆ្នាំ 2021 ដោយច្បាប់នេះព្យាយាមជួយដល់ការស្តារប្រទេសជាតិឡើងវិញពីផលប៉ះពាល់ដ៏មហន្តរាយពីជំងឺរាតត្បាត ដោយផ្តល់ជូននូវថវិកាសង្គ្រោះបន្ទាន់ សម្រាប់រដ្ឋាភិបាលក្នុងរដ្ឋ តំបន់ ដែនដី និងកុលសម្ព័ន្ធនានា។ 

ទីក្រុងលីនត្រូវបានគេរំពឹងថា នឹងទទួលបានទឹកប្រាក់ជាង $75 លានដុល្លារតាមរយៈ ARPA នេះ។ មូលនិធិទាំងនេះនឹងត្រូវបានយកទៅប្រើដល់គំនិតផ្តួចផ្តើមក្នុងសហគមន៍ ដែលត្រូវបានគេសម្គាល់ឃើញក្នុងអំឡុងពេលនៃដំណើរការធ្វើការសម្រេចរបស់សហគមន៍។ ទីក្រុងលីនមានការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាជាមួយសហគមន៍ដើម្បីស្តាប់យោបល់ពីអ្នករស់នៅក្នុងទីក្រុង អាជីវកម្មខ្នាតតូច និងមេដឹកនាំក្នុងសហគមន៍អំពីរបៀបដែលគេគួរប្រើមូលនិធិ ARPA ទាំងនេះ។  

លើសពីនេះទៀត ទីក្រុង និងដៃគូក្នុងសហគមន៍របស់ខ្លួននឹងស្វះស្វែងរកឱកាសផ្តល់មូលនិធិបន្ថែមយ៉ាងសកម្ម ដោយឱកាសទាំងនោះនឹងមានតាមរយៈ ARPA និងច្បាប់ជំនួយសង្គ្រោះបន្ថែមណាមួយ។ 

លោកអភិបាលក្រុង Jared C. Nicholson ក្រុមប្រឹក្សាក្រុងលីន ព្រមជាមួយនឹងដៃគូក្នុងសហគមន៍នឹងវាយតម្លៃព័ត៌មានទាំងអស់ ដែលបានផ្តល់ជូនតាមរយៈដំណើរការចូលរួមពីទូទាំងទីក្រុង ហើយធ្វើការកំណត់ទៅលើអាទិភាពសម្រាប់ការចំណាយរបស់ ARPA ផ្អែកទៅលើព័ត៌មានដែលបានទទួលនោះ និងជាចុងក្រោយ ផ្តល់អនុសាសន៍សម្រាប់ការបែងចែកមូលនិធិនោះ។ 

យើងចង់ស្តាប់យោបល់របស់លោកអ្នក! ជួយយើងសម្រេចថា មតិផ្តួចផ្តើម និងអាទិភាពអ្វីខ្លះដែលត្រូវធ្វើឡើងជាមួយនឹងមូលនិធិរបស់ ARPA ។

មូលនិធិ ARPA ធ្វើការបញ្ចូលធនធានដ៏ច្រើនដើម្បីជួយបង្វែរផលប៉ះពាល់នៃជំងឺរាតត្បាត ដោះស្រាយការចុះដុនដាបនៃសេដ្ឋកិច្ច និងបង្កើតឱ្យមានមូលដ្ឋានគ្រឹះសម្រាប់ការស្តារឡើងវិញប្រកបដោយសមធម៌ និងភាពរឹងមាំ។ តើអ្នកនឹងចំណាយប្រាក់ចំនួន $75 លានដុល្លារពីមូលនិធិសហព័ន្ធដែលផ្តល់មកឱ្យទីក្រុង លីន ដោយរបៀបណា?

We would like to hear from you. Please send us a message by filling out the form below and we will get back with you shortly.

3 City Hall Square
Lynn, Massachusetts 01901

Opening Hours:

Mon. Wed. & Thurs. 8:30 AM to 4:00 PM
Tuesday 8:30 AM to 8:00 PM
Friday 8:30 AM to 12:30 PM

CSS

Website Designed & Managed by Capital Strategic Solutions

Building Trust Through Open Dialogue & Transparency