សំណួរឬមតិយោបល់ (781) 598-6854
សំណួរអនុលោមភាព (781) 586-6850

City Social Media

Follow Mayor Nicholson

ទិដ្ឋភាពទូទ

ជំងឺរាតត្បាត COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់ប្រជាជន។ កម្រិតនៃការប៉ះពាល់មិនមានសភាពដូចគ្នានោះទេ។ ក្រុងលីន ទទួលស្គាល់នូវផលប៉ះពាល់របស់ជំងឺរាតត្បាត ដែលមិនមានសភាពដូចគ្នានេះ ហើយមានបំណងប្រើប្រាស់មូលនិធិ ដើម្បីកសាងសហគមន៍ប្រកបដោយសមធម៌ សុខភាពល្អ និងនិរន្តរភាព។ យើងត្រូវតែធ្វើការរួមគ្នាដើម្បីសម្គាល់តំបន់ក្នុងសហគមន៍របស់យើង ដែលមានភាពយឺតយ៉ាវជាងតំបន់ជិតខាងរបស់ខ្លួន ទាក់ទងទៅនឹងជីវភាពរស់នៅ និងលទ្ធផលខាងផ្នែកសុខភាព។ 

មូលនិធិសង្គ្រោះ ARPA ផ្តល់ឱកាសជាប្រវត្តិសាស្ត្រដើម្បី កែលម្អជីវភាពរស់នៅរបស់យើងតាមរយៈការផ្តល់លំនៅដ្ឋានក្នុងតម្លៃសមរម្យ សុវត្ថិភាពចំណីអាហារ ភាពជាសហគ្រិន និងជំនួយដល់អាជីវកម្មខ្នាតតូច ការអភិវឌ្ឍកម្លាំងពលកម្ម ដែលរួមបញ្ចូលទាំងលទ្ធភាពចូលប្រើប្រាស់ប្រព័ន្ធឌីជីថល និងតំហែទាំកុមារ សុខភាពអាកប្បកិរិយា និងផ្លូវចិត្ត ការវិនិយោគទៅលើបរិស្ថាន និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ រួមគ្នា យើងនឹងមានកម្លាំងក្នុងការធ្វើការកំណត់អត្តសញ្ញាណតំបន់ ដែលនៅទីនោះ ការវិនិយោគត្រឹមមួយលើក អាចផ្តល់អត្ថប្រយោជន៍រយៈពេលយូរអង្វែងដល់ប្រជាជនក្នុងតំបន់ និងសហគមន៍។ តាមរយៈការសហការដ៏ជិតស្និត យើងនឹងបង្កើតបានដំណោះស្រាយ ដែលអនុញ្ញាតឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ខណៈពេលដែលធ្វើការជ្រើសរើសបានយ៉ាងត្រឹមត្រូវសម្រាប់សហគមន៍របស់យើង និងផ្តល់ជូនស្ថានភាពប្រកបដោយភាពស្មើភាពគ្នានៅគ្រប់ទីកន្លែងសម្រាប់អ្នកគ្រប់គ្នា។ 

ទីក្រុង Lyn (លីន) ត្រូវតែរៀបចំផែនការដើម្បីស្តារស្ថានភាពឡើងវិញឱ្យបានពេញលេញ និងប្រកបដោយយុត្តិធម៌ ហើយបន្តធ្វើឱ្យមានការរីកចម្រើន ដែលរួមបញ្ចូលយើងគ្រប់គ្នា។ ការសម្រេចបាននូវកិច្ចការសង្គ្រោះដ៏សំខាន់មួយនេះនឹងតម្រូវឱ្យមានការសហការគ្នា ការរៀបចំផែនការ និងការគិតទុកជាមុន។

អភិបាលក្រុង Jared C. Nicholson និងបុគ្គលិករបស់លោកបានប្តេជ្ញាចិត្តក្នុងការជួយពលរដ្ឋក្នុងទីក្រុង លីន តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

ខ្ញុំមានអំណរគុណចំពោះរដ្ឋាភិបាលសហព័ន្ធសម្រាប់ការធ្វើឱ្យមានមូលនិធិទាំងនេះ។ មូលនិធិទាំងនេះនឹងជួយដល់សហគមន៍របស់យើង និងសហគមន៍នានានៅទូទាំងខោនធីឱ្យកាត់បន្ថយផលប៉ះពាល់ពីជំងឺរាតត្បាត COVID-19 បានយ៉ាងច្រើន។ ការមានគេហទំព័រមួយដើម្បីអប់រំសមាជិករបស់សហគមន៍ ចែករំលែកព័ត៌មាន និងតាមដានមូលនិធិ មានសារៈសំខាន់ដល់តម្លាភាព និងការរក្សាឱ្យបាននូវជំនឿទុកចិត្តពីសាធារណៈជន។ យើងចង់ឱ្យសមាជិករបស់សហគមន៍ទទួលបានព័ត៌មានអំពីរបៀបដែលមូលនិធិ ARPA នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ទាំងមូល និងឱកាសនាពេលខាងមុខ ដើម្បីចូលរួមក្នុងដំណើរការនៃការសម្រេចចិត្តអំពីកន្លែងដែលមូលនិធិនេះគួរតែត្រូវបានគេយកទៅប្រើ។

អភិបាលក្រុង Jared C. Nicholson 

សហគមន៍របស់យើង គំនិតផ្តួចផ្តើម និងអាទិភាពរបស់យើង

មូលនិធិ ARPA ធ្វើការបញ្ចូលធនធានដ៏ច្រើនដើម្បីជួយបង្វែរផលប៉ះពាល់នៃជំងឺរាតត្បាត ដោះស្រាយការចុះដុនដាបនៃសេដ្ឋកិច្ច និងបង្កើតឱ្យមានមូលដ្ឋានគ្រឹះសម្រាប់ការស្តារឡើងវិញប្រកបដោយសមធម៌ និងភាពរឹងមាំ។

0 K
ពាន់នាក់ - ចំនួនប្រជាជនរស់នៅ
0 mi²
ម៉ាយល៍ការ៉េ
0
អាយុជាមធ្យមនៅឆ្នាំ 2019
$ 0 K
ពាន់ដុល្លារ – ប្រាក់ចំណូលក្នុងគ្រួសារជាមធ្យមនៅឆ្នាំ 2019 ៖ 2.9% ជាការរីកចម្រើនក្នុង 1 ឆ្នាំ

We would like to hear from you. Please send us a message by filling out the form below and we will get back with you shortly.

3 City Hall Square
Lynn, Massachusetts 01901

Opening Hours:

Mon. Wed. & Thurs. 8:30 AM to 4:00 PM
Tuesday 8:30 AM to 8:00 PM
Friday 8:30 AM to 12:30 PM

CSS

Website Designed & Managed by Capital Strategic Solutions

Building Trust Through Open Dialogue & Transparency