សំណួរឬមតិយោបល់ (781) 598-6854
សំណួរអនុលោមភាព (781) 586-6850

City Social Media

Follow Mayor Nicholson

ការប្រើប្រាស់មូលនិធិដែលមានគ្រប់លក្ខណៈ

មូលនិធិ ARPA ធ្វើការបញ្ចូលធនធានដ៏ច្រើនដើម្បីជួយបង្វែរផលប៉ះពាល់នៃជំងឺរាតត្បាត ដោះស្រាយការចុះដុនដាបនៃសេដ្ឋកិច្ច និងបង្កើតឱ្យមានមូលដ្ឋានគ្រឹះសម្រាប់ការស្តារឡើងវិញប្រកបដោយសមធម៌ និងភាពរឹងមាំ។ ការប្រើប្រាស់មូលនិធិ ARPA ដែលមានគ្រប់លក្ខណៈរួមមាន៖ 

  • ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបទៅនឹងជំងឺ COVID-19 ដើម្បី បន្តកាត់បន្ថយការរីករាលដាលនៃវីរុស និងដើម្បីគ្រប់គ្រងទៅលើស្ថានភាពនៃជំងឺរាតត្បាតនេះ 
  • ជំនួសដល់ប្រាក់ចំណូលដែលបានបាត់បង់ ដើម្បីពង្រឹងការគាំទ្រដល់សេវាកម្មសាធារណៈសំខាន និងដើម្បីជួយរក្សាការងារ 
  • ផ្តល់ជំនួយដល់អាជីវកម្មខ្នាតតូច គ្រួសារ និងឧស្សាហកម្មដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ព្រមទាំងសហគមន៍ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជំងឺ COVID-19 
  • ការវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត លូទឹកស្អុយ និងអ៊ីនធឺណិតល្បឿនលឿន 

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលគេអាចប្រើប្រាស់មូលនិធិ សូមចូលមើល ការណែនាំជាឯកសារយោងខ្លីៗ (PDF) របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក។  

ការបែងចែកមូលនិធិរបស់សហគមន៍

 

មកទល់បច្ចុប្បន្ននេះ ទីក្រុងបានចាត់ចែងទឹកប្រាក់ចំនួន $13.5 លានដុល្លារ ដើម្បីលើកកម្ពស់ដល់គុណភាពខ្យល់ក្នុងអាគារដែលជាកម្មសិទ្ធិរបស់ទីក្រុង ដោយការប្តូរជំនួស និងការធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធ HVAC នៅគ្រប់អាគារសាធារណៈក្នុងទីក្រុង លីនប្រាក់ចំនួន $500,000 ដុល្លារកំពុងតែត្រូវបានគេយកទៅប្រើដើម្បី ជាវកញ្ចប់ធ្វើតេស្តអង់ទីសែននៃជំងឺ COVID ហើយទឹកប្រាក់ចំនួន $3 លានដុល្លារ នឹងត្រូវបានចែកចាយដល់ផ្នែកអភិវឌ្ឍសេដ្ឋកិច្ច និងសាជីវកម្មនៃទីក្រុង លីន (EDIC) សម្រាប់ជំនួយសង្គ្រោះដល់អាជីវកម្មខ្នាតតូច។ ប្រាក់នៅសល់ចំនួន $58 លានដុល្លារ នឹងត្រូវផ្តល់ទៅឱ្យគំនិចផ្តួចផ្តើម និងអាទិភាពនានា ដែលនឹងត្រូវបង្កើតឡើងដោយសហគមន៍ បន្ទាប់មានការចូលរួមរបស់សហគមន៍យ៉ាងសស្រាក់សស្រាំ។ ដើម្បីទទួលបានមតិយោបល់ពីប្រជាជនចម្រុះនៅក្នុងទីក្រុងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទឹកប្រាក់ចំនួន $800,000 ដុល្លារត្រូវបានបែងចែកទៅឱ្យអ្នកបកប្រែនៅទូទាំងទីក្រុង។

កិច្ចប្រឹងប្រែងនេះនឹងសម្គាល់តម្រូវការបន្ទាន់បំផុតរបស់ទីក្រុងក្នុងវិស័យដូចជា៖

  • សុខភាពសាធារណៈ
  • លំនៅដ្ឋាន
  • សន្តិសុខស្បៀងអាហារ
  • ការអភិវឌ្ឍកម្លាំងពលកម្ម
  • សហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្មខ្នាតតូច
  • សុខភាពបរិស្ថាន និងទីធ្លាបើកចំហ
  • សុខភាពអាកប្បកិរិយា និងផ្លូវចិត្ត

ការប្រើប្រាស់មូលនិធិទាំងនេះនឹងក្លាយជាដំណើរការដែលមានរយៈពេលច្រើនឆ្នាំ ហើយនឹង៖

  • ផ្តល់អាទិភាពដល់ការវិនិយោគដែលមានសក្តានុពលសម្រាប់លទ្ធផលរយៈពេលយូរ 
  • ធ្វើឱ្យសមធម៌ក្លាយជាទម្លាប់មួយ 
  • បង្កើនឱកាសជាអតិបរមាសម្រាប់អ្នកដែលទទួលរងផលប៉ះពាល់ច្រើនបំផុត 
  • ប្រើប្រាស់ធនធាននៃការផ្តល់មូលនិធិបន្ថែមដើម្បីបង្កើនអត្ថប្រយោជន៍សម្រាប់អ្នករស់នៅក្នុងទីក្រុង និងអាជីវកម្មខ្នាតតូច 
  • បង្កើនមូលធន និងភាពធន់នៃសង្គម 
  • សម្គាល់នូវឧបសគ្គ និងបំពេញភាពខ្វះចន្លោះ 
  • ផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធសង្គម 
  • បង្កើតការវាយតម្លៃអំពីផលប៉ះពាល់ចូលក្នុងកម្មវិធីទាំងអស់
 

We would like to hear from you. Please send us a message by filling out the form below and we will get back with you shortly.

3 City Hall Square
Lynn, Massachusetts 01901

Opening Hours:

Mon. Wed. & Thurs. 8:30 AM to 4:00 PM
Tuesday 8:30 AM to 8:00 PM
Friday 8:30 AM to 12:30 PM

CSS

Website Designed & Managed by Capital Strategic Solutions

Building Trust Through Open Dialogue & Transparency